FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវវិញ បុរសម្នាក់បានយកសាំងចាក់ស្រោចដុតបណ្តាលឲ្យរលាករងរបួសធ្ងន់​​, ជនដៃដល់ញៀនថ្នាំត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ បញ្ជូន​ទៅតុលាការ (Video inside)

01-06-2026 14:27

(កំពង់ស្ពឺ)៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​​​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (យកសាំងចាក់ដុតអតីតប្រពន្ធ) និងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​​។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២០៖៤០នាទីនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ជនល្មើសបានយកសាំងចាក់ស្រោចលើអតីតប្រពន្ធហើយដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ សម្រាប់មូលហេតុវិញ មកពីជនល្មើសខឹងជនរងគ្រោះមិនព្រមត្រូវរ៉ូវគ្នារួមរស់ជាប្តីប្រពន្ធវិញ។

ជនដៃដល់មានឈ្មោះ គឹម រដ្ឋា អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ​​​ រីឯជនរងគ្រោះមានឈ្មោះ ភួង ចន្ធូ អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

កម្លំាងអាវុធហត្ថ បានចាប់យកវត្ថុតាងបានរួមមាន៖ ដែកកេះចំនួន០១, ក្រាមសថ្លាចំនួន០១កញ្ចប់, ទូរសព្ទដៃ ម៉ាក Iphone 14 Pro max ពណ៌ស្វាយចំនួន០១គ្រឿង និងកែវជក់ប្រើប្រាស់គ្រឿងញៀនចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ​រួម​និង​វត្ថុ​តាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/285790