FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលជាប់ស្ថាពរការប្រឡងចូលរៀន វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨

01-06-2026 12:14

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអបអរសាទរ បេក្ខជន បេក្ខនារី ចំនួន៦១រូប ដែលទទួលបានលទ្ធផលជាប់ស្ថាពរ នៃការប្រឡងចូលរៀន វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ សម័យប្រឡងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងនៃសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភីខាងលើអាចអញ្ជើញមកចុះឈ្មោះដាក់ពាក្យចូលរៀន ចាប់ពីថ្ងៃប្រកាសលទ្ធផលស្ថាពរនេះ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប រៀងរាល់ម៉ោងធ្វើការ។ ចំពោះកាលបរិច្ឆេទនៃវគ្គបណ្តុះបណ្តាលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦តទៅ។

សម្រាប់ បេក្ខជន បេក្ខនារី ដែលពុំបានចុះឈ្មោះដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទខាងលើ គណៈកម្មការប្រឡងសូមចាត់ទុកលទ្ធផលរបស់បេក្ខជនជាមោឃៈ ឬស្មើនឹងបេក្ខជនបោះបង់លទ្ធផលប្រឡង៕

ខាងក្រោមនេះ ជារាយឈ្មោះបេក្ខជន បេក្ខនារីដែលបានជាប់ជាស្ថាពរ៖