FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រខាងកើត អភិវឌ្ឍដោយកម្ពុជា ត្រូវបានសម្ពោធ

01-06-2026 11:04

(ឌីលី)៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) អភិវឌ្ឍដោយក្រសួងប្រៃសណីយនិងទូរគមនាគមន៍កម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីក្រុងឌីលី។ នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្របច្ចេកទេសនៃការអភិវឌ្ឍថ្នាល ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

ពិធីសម្ពោធ ត្រូវបានធ្វើឡើងក្រោមអធិបតិភាព លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា និងលោក Miguel Marques Gonçalves Manetelu រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតរយ្យទីម័រឡេស្តេ៕