FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលផ្លែទុរេន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

01-06-2026 07:53

(ប៉ៃលិន)៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះ ពិនិត្យ មើលការប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្គត់ ផ្គង់ ទីផ្សារក្នុង ស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះ បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាង ណា ឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយលើការផលិតតិច និងមានសុវត្ថិភាព ដល់អ្នកប្រើ ប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកអភិបាលបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចំការទុរេន ឱ្យធ្វើការប្រែក្លាយ ចំការ ទុរេន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវ ប្រមូល ផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់ចំការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការ ដើរទស្សនាក្នុងចំការ ការភ្លក់ទុរេនស្រស់ៗ កន្លែងលេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។

ដើម្បីជាការលើកទឹកចិត្ត លោកស្រី បាន ស្រីមុំ ក៏បានជួយទិញផ្លែទុរេនរបស់បងប្អូនកសិករ ព្រមទាំង ជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការ ទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសការនាំចេញទៅក្រៅប្រទេស ហើយក្នុងករណីបញ្ហាទីផ្សារ សូមទំនាក់ទំនងមក កាន់ក្រុមការងារ លោកស្រី នឹងជួយរកទីផ្សារជូនប្រជាពលរដ្ឋ៕