FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣គ្រួសារ នៅឃុំបុសខ្នុរ ស្រុកចំការលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

31-05-2026 19:23

​(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយក្រុមការងារអាជ្ញាធរមូលដ្ឋានស្រុក/ឃុំ និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣គ្រួសារ ស្ថិតនៅភូមិសាម្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

​ថ្លែងសំណេះសំណាលនាឱកាសនោះដែរ ក្រុមការងារបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ប្រធានគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត។ ​ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយដ៏ល្អប្រសើរ។

ជាក់ស្តែង ការនាំយកអំណោយជំនួយសង្គ្រោះមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះ ទោះបីមិនអាចបំពេញបានទាំងស្រុងនូវការបាត់បង់ ក៏ប៉ុន្តែបានចូលរួមចំណែកជួយសម្រាលទុក្ខលំបាក និងការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀត អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺពុំមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕