FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារទទួលបន្ទុករដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី ប្រជុំការងារប្រចាំខែ និងលើកទិសដៅបន្ត សំដៅក្តាប់ឲ្យបានផែនការ សកម្មភាព និងចលនាផ្សេងរបស់ក្រុមជ្រុលនិយម

31-05-2026 17:47

(ព្រះសីហនុ)៖ លោក អ៊ុំ សំអុល ប្រធានក្រុមការងារទទួលបន្ទុករដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី បានដឹកនាំកិច្ចប្រជុំការងារប្រចាំខែឧសភា និងលើកទិសដៅបន្ត ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលក្រុមការងារទទួលបន្ទុករដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី នៃក្រុមការងាររៀបចំអង្កការចាត់តាំងយុវជន
គណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងកើត ដែលមានសមាជិកចូលរួមប្រមាណ១១០នាក់។

ក្នុងក៏បានអបអរសាទរលើសេចក្តីសម្រេចលេខ ០០៥/០១២៦ / សសរ យគក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ របស់យុវជនថ្នាក់កណ្តាល ស្តីពី ការចាត់តាំងសមាសភាពក្រុមការងាររដ្ឋវ៉ាស៊ីងតោន ឌី.ស៊ី នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុផងដែរ។

ជាកិច្ចបើកកម្មពិធី លោក មិន ប៊ុននឿន អនុប្រធានរដ្ឋទទួលបន្ទុកកិច្ចការរដ្ឋបាល បានឡើងធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឃនាភាពការងារ របស់ក្រុមការងារទទួលបន្ទុក រដ្ឋអានីវ៉ាស៊ីងតោន ឌី.ស៊ី ជូនគណៈអធិបតី ព្រមទាំងសមាជិក សមាជិកា បានជ្រាប។

ក្នុងឱកាសនោះលោកបណ្ឌិត អ៊ី ធារិន អនុប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃនប់ បានឡើងធ្វើ
បទបង្ហាញ ចែករំលែកចំណេះដឹង និងគន្លឹះការងារស្នូលជូនដល់សមាជិក សមាជិកា ព្រមទាំងបានបង្ហាញពីគុណតម្លៃរបស់
ក្រុមការងារយុវជនគណបក្ស ដែលជាកាលានុវត្តភាពក្នុងការរួមចំណែក បញ្ចេញសមត្ថភាព បម្រើឲ្យប្រយោជន៍សង្គម ប្រយោជន៍បក្ស និងប្រយោជន៍ជាតិមាតុភូមិ ។

បណ្ឌិត អ៊ី ធារិន បានក្រើនរំឮកដល់សមាជិក សមាជិកា ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ចូលរួម និងគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាយុវជនគណបក្ស និងអាចមានឱកាសក្លាយជាថ្នាក់ដឹកនាំ ក្នុងជួរគណបក្សទៅថ្ងៃអនាគត។

លោក អ៊ុំ សំអុល ប្រធានក្រុមការងារទទួលបន្ទុក រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី បានមានមតិបូកសរុប ដោយបានធ្វើការ
កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអញ្ជើញចូលរួមរបស់សមាជិក សមាជិកា និងការលើកឡើងខាងលើរបស់ប្រធាន
រដ្ឋបាល និងការចែករំលែកចំណេះដឹង គន្លឹះស្នូល ក្នុងការបំពេញការងារក្នុងនាមជាយុវជនគណបក្ស។

ជាមួយគ្នានេះ លោក អ៊ុំ សំអុល ក៏បានមានមតិចូលរួមបន្ថែម ជុំវិញការបំពេញតួនាទី ភារកិច្ច តាមការចាត់តាំងរបស់ថ្នាក់
ដឹកនាំ ឆ្លើយតបបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់ធ្វើយ៉ាងណាសម្រេចឲ្យបានជោគជ័យជូនបក្ស និងប្រទេសជាតិ។
បន្ថែមពីលើនេះ លោក អ៊ុំ សំអុល ក៏បានរំលេចអំពីច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលទើបនិងអនុម័តថ្មីៗកន្លងមកនេះ និងត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ មាតុភូមិ។

ជាមួយគ្នានេះលោក អ៊ុំ សំអុល បានគូសបញ្ជាក ការផ្សព្វផ្សាយបន្ថែមជូនដល់សមាជិក សមាជិកា ទាំងអស់ ពាក់ព័ន្ធអនុក្រិត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ពាក់ព័ន្ធបទល្មើស Online Scams ត្រូវសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងត្រូវរាយការណ៍ជូនសមត្ថកិច្ច ក្នុងករណីសង្ស័យថាមានបទល្មើស Online Scams នៅទីតាំងណាមួយដែលបានដឹង។

កិច្ចការងាអនុវត្ត និងលើកទិសដៅបន្ត លោក អ៊ុំ សំអុល បានលើកឡើងថា៖

*ទី១៖ ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តារដ្ឋ សំដៅធ្វើយ៉ាងណាក្តាប់ឲ្យបាននូវផែនការ សកម្មភាព និងចលនាផ្សេង របស់ក្រុមជ្រុលនិយម ធានាបង្ការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

*ទី២៖ បន្តពង្រឹង និងពង្រីកកម្លាំងសាមគ្គីភាពយុវជន​ការកៀរគរ និងចងក្រងសមាជិកបន្ថែម៖ បន្តស្វែងរក ទំនាក់ទំនង និងចងក្រងយុវជន សិស្ស-និស្សិត និងបញ្ញវន្តខ្មែរដែលកំពុងសិក្សា ឬរស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី ឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

*ទី៣៖ បន្តរៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងទិន្នន័យសមាជិក សមាជិកាឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងទំនាក់ទំនង

*ទី៤៖ បន្តប្រើប្រាស់បណ្តាញសង្គម (Facebook, Telegram, TikTok Youtube) ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ពិតនៅកម្ពុជា សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់គណបក្ស ក្នុងគោលបំណងវាយបក និងច្រានចោលនូវព័ត៌មានមិនពិត និងការបំភ្លៃពីក្រុមប្រឆាំង

*ទី៥៖ ត្រៀមលក្ខណៈ និងចូលរួមចំណែកក្នុងការងារឃោសនា និងគាំទ្រដល់ព្រឹត្តិការណ៍បោះឆ្នោតនានានៅប្រទេសកម្ពុជា ដោយកៀរគរសម្លេងគាំទ្រពីសំណាក់មហាជន

ជាកិច្ចបញ្ចប់ក្នុងអង្គប្រជុំ បរិយាកាសរីករាយ ស្និទ្ធិស្នាល យ៉ាងក្រៃលែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាបានថតរូបអនុស្សាវរីយ៍ មុនឈានដល់ការពិសារអាហារសាមគ្គី៕