រដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ សម្អាតអនាម័យបរិស្ថាន នៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានី
31-05-2026 15:46
(ភ្នំពេញ)៖ ដោយអនុវត្តការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលដឹកនាំដោយ លោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌ នៅទី៣០ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វេីការសម្អាតអនាម័យបរិស្ថាន នៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានកម្មករនិយោជិតចូលរួមជាង ៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។
នេះបើតាម លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦។
លោកស្រីបន្តថា៖ រដ្ឋបាលខណ្ឌកំបូល បានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វេីការសម្អាតអនាម័យបរិស្ថាន នៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងសង្កាត់ចំនួន៤ រួមមាន សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ភ្លេីងឆេះរទេះ និងសង្កាត់បឹងធំ ខណ្ឌកំបូល ដោយមានកម្មករនិយោជិតចូលរួមជាង៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានលើកឡើងថា រដ្ឋបាលខណ្ឌនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ក្នុងការធ្វេីការសម្អាតអនាម័យបរិស្ថាន និងសកម្មភាពសង្គមផ្សេងៗទៀត នាពេលខាងមុខ៕

































