FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមុខងារសាធារណៈ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

31-05-2026 15:23

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា វិញ្ញាសាដែលប្រឡងនាពេលនេះ គឺទើបតែបានតាក់តែងនៅព្រឹកមិញនេះតែម្តង ហើយរាល់សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ គ្រប់ទំព័រ គឺមានហត្ថលេខា និងឈ្មោះរបស់លោក ព្រមទាំងមានកាលបរិច្ឆេទប្រឡងផងដែរ។

សូមជម្រាបថា ថ្ងៃនេះបេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋាន​ សរុបចំនួន១,៩០២នាក់ (ស្រី ៦៩៨នាក់)។

បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ រួមមាន៖ ១៖ វិញ្ញាសាសរសេរជំនាញ, ២៖ វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅអង់គ្លេស និង៣៖ វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ ការប្រឡងប្រជែងវិញ្ញាសាសរសេរជំនាញ ចាប់ផ្តើមនាពេលរសៀល នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕