FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីមូលនិធិគន្ធបុប្ផាកម្ពុជា សំណូមពរដល់សប្បុរសជន ដែលបរិច្ចាគតាមរយៈ QR Code​ សូមពិនិត្យឱ្យច្បាស់ ​ក្រែងបរិច្ចាគខុសទៅ QR Code ដែលបង្កើតឡើងដោយជនខិលខូច (Video inside)

31-05-2026 14:50

(ភ្នំពេញ)៖ ស្របពេលដែលមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ មន្រ្តីនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសំណូមពរដល់សប្បុរសជនបរិច្ចាគ តាមរយៈ QR Code សូមប្រយ័ត្នចំពោះ QR Code ដែលជនខិលខូចបាន​បង្កើតឡើង ដើម្បីក្លែងបន្លំ បោកយកប្រាក់។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលយុទ្ធនាពេញ ១ខែមិថុនា មានសប្បុរសជនចូលរួមបរិច្ចាគ តាមរយៈការស្កែន QR Code របស់ធនាគារជាច្រើន ហើយកាលពីពេលកន្លងទៅក៏មានជនខិលខូចលួចបន្លំ QR Code ដាក់ក្នុងបណ្តាញផ្សព្វផ្សាយសង្គមនានាផងដែរ។

ដូច្នេះ ដើម្បីទប់ស្កាត់ និងជៀសវាងការខាតបង់ប្រាក់ទៅជនខិលខូច លោកអំពាវនាវដល់សប្បុរសជន សូមមានការប្រុងប្រយ័ត្ន និងពិនិត្យឈ្មោះឱ្យបានច្បាស់មុននឹងចូលបញ្ជូន ពោលគឺ QR Code របស់មូលនិធិគន្ធបុប្ជាកម្ពុជា មានតែមួយគត់ គឺ «មូលនិធិគន្ធបុប្ជាកម្ពុជា» និងជាភាសាអង់គ្លេស «Cambodia Kantha Bopha Foundation»៕

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ ឃាន តួក៖