FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់ (Video inside)

27-05-2026 18:53

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ ជូនលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភា សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី១០៨ នៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូន លោកជំទាវ រដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ជាទីរាប់អាន។

ជាប្រទេសជាតិមួយ ដែលស្ថិតនៅចំណុចប្រសព្វនៃវប្បធម៌ដ៏សម្បូរបែប រួមជាមួយការអភិវឌ្ឍ សេដ្ឋកិច្ចរឹងមាំនិងទំនើប ព្រមទាំងកិត្យានុភាពអន្តរជាតិ សមិទ្ធផលដ៏ថ្លៃថ្លា របស់អាស៊ែបៃហ្សង់ ជាសក្ខីភាពនៃការលះបង់មិនរាថយរបស់ថ្នាក់ដឹកនាំអាស៊ែបៃហ្សង់នៅក្នុងការកសាងជាតិ សុខុមាលភាពប្រជាជន និងការលើកកម្ពស់តួនាទីអន្តរជាតិរបស់ខ្លួន ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក។ ដោយមានគុណតម្លៃនិងគោលដៅដូចគ្នា កម្ពុជា បន្តប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយអាស៊ែបៃហ្សង់ ដើម្បីប្រយោជន៍ ជាក់ស្តែងទៅវិញទៅមក។

ក្នុងស្មារតីនេះ ខ្ញុំមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង នឹង បន្តពង្រីកថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកឧត្តម្មានុវត្តន៍ ការគាំទ្រគ្នាទៅវិញទៅ មកនៅក្នុងវេទិកាអន្តរសភា ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមរបស់យើង ដែលចង់បាននូវសន្តិភាព យូរអង្វែង ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ទីទៃរបស់យើង និងពិភពលោក។

ជាថ្មីម្តងទៀត សូម លោកជំទាវ ទទួលនូវសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូម ជូនពរ លោកជំទាវ បន្តទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម របស់លោកជំទាវ ព្រមទាំងប្រជាជនអាស៊ែបៃហ្សង់ ទទួលបាននូវសុខុមាលភាព និងវិបុលភាព»៕