រាជរដ្ឋាភិបាល ដកតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដី ៩៣៣ ៥៧៧ ហិកតា ឲ្យក្រសួងបរិស្ថានគ្រប់គ្រង (Video inside)
27-05-2026 16:44
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី និរាករណ៍អនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា។
ផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ដែលកំណត់ក្នុងអនុក្រឹត្យដែលត្រូវបាននិរាករណ៍ដូចមានចែង ក្នុងមាត្រា១ នៃអនុក្រឹត្យនេះ ត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រមបរិស្ថាននិង ធនធានធម្មជាតិ និងបទប្បញ្ញត្តិជាធរមាន៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖


