ឧកញ៉ា តែ តាំងប៉ ចូលរួមគណធិបតីបើក វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ២គឺ «មូលដ្ឋានគ្រឹះនៃការបង្កើតអាជីវកម្មខា្នតតូច»
26-05-2026 22:41
(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានអញ្ជើញចូលរួមជាគណធិបតីបើក វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ២គឺ «មូលដ្ឋានគ្រឹះនៃការបង្កើតអាជីវកម្មខា្នតតូច »នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ និង «ការធ្វើទីផ្សារ និងការលក់សម្រាប់អាជីវកម្មខ្នាងមីក្រូ និងអាជីវកម្មខ្នាតតូច» នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសហគមន៍កសិកម្មរីកចម្រើនខេត្តកណ្តាល។
គោលបំណងនៃវគ្គបណ្ដុះបណ្តាលនេះ គឺដើម្បីឲ្យម្ចាស់អាជីវកម្មខ្នាតតូច អាជីវកម្មមីក្រូ និងអ្នកប្រកបរបរផ្ទាល់ខ្លួន យកទៅអនុវត្តន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយទៅជាអាជីវកម្មមួយដែលអាចពង្រីកបានធំជាងនេះ ដោយផ្តោតលើការ ការគ្រប់គ្រងបញ្ជី ការកសាងម៉ាកយីហោផ្ទាល់ខ្លួន គោលការណ៍គ្រឹះនៃទីផ្សារ និងការលក់ តាមរយៈវិធីសាស្ត្រសាមញ្ញជាដើម។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំដោយ FASMEC និងក្រុមហ៊ុន គ្រីអេធីវវីធី ខនសាល់ធេន សេនធ័រ ដេីម្បីបណ្តុះបណ្តាល និងផ្តល់ចំណេះដឹងដល់អាំជីវករខេត្តកណ្តាលចំនួន២៧នាក់ ព្រមទាំងប្រគល់វិញ្ញាបនបត្របញ្ជាក់ជូនផងដែរ៕










