FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ ថាច ចុះពិនិត្យមើលកសិដ្ឋានផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករ នៅខេត្តកំពត

26-05-2026 22:07

(កំពត)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋាន អេស វី ដែលកំពុងតែចិញ្ចឹមគោសាច់ និងផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករដែលចិញ្ចឹមគោយកសាច់។

កសិដ្ឋាន អេស វី គឺមានទីតាំងស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកំពត
ហើយក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានដឹកសហការីបន្តពិនិត្យមើលដំណើរការផលិតទឹកស្ពេមពូជគោប្រ៉ាម៉ាន់ឈាមសុទ្ធ100% ដែលជាពូជនាំចូលពីសហរដ្ឋអាមេរិកហើយកំពុងតែផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍពូជគោក្នុងស្រុកឲ្យកាន់តែល្អថែមទៀត។

ជាមួយគ្នានោះ បណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើ បង្កើនចែកចាយដល់កសិករអ្នកចិញ្ចឹមសត្វឲ្យបានច្រើន ហើយគួរស្រាវជ្រាវថែមទៀត ចំពោះពូជគោទឹកដោះ និងពូជគោសាច់ ព្រោះកម្ពុជាយើងកំពុងតែមានតម្រូវការច្រើននៅក្នុងស្រុកផងដែរ៕