អនាគតនៅក្នុងដៃអ្នក កុំយកខ្លួនទៅលនឹងអន្ទាក់គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែឧសភា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៤៨នាក់
26-05-2026 17:17
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ៤៨នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១១នាក់
* ករណីដឹកជញ្ជូនរក្សាទុក១០ករណី ឃាត់ខ្លួន២០នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន១២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៦៨៩ករណី ឃាត់ខ្លួន៦៩០០នាក់ (ស្រី៤៦២នាក់)៕
