FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! ឧត្តមនាវីទោ យឹម គឹមនី អតីតនាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ

26-05-2026 16:58

(ភ្នំពេញ)៖ លោកឧត្តមនាវីទោ យឹម គឹមនី អតីតនាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាអតីតសមាជិកក្រុមការងារស្រាវជ្រាវ យុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន បានទទួលមរណភាព នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។

សពកំពុងតម្កល់ ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តក្តីល្វា ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើនេះ សូម សម្តេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ជ្រាបជាព័ត៌មាន៕