FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ច កោះហៅបុរសម្នាក់ ដែលបើករថយន្ត ប្រើប្រាស់ពាក្យសម្តីមិនសមរម្យ មកលើមន្ត្រីអនុវត្តច្បាប់ ធ្វើការសុំទោសជាសាធារណៈ (Video inside)

25-05-2026 20:28

(ភ្នំពេញ)៖ ថ្មីៗនេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានបុរសម្នាក់បានបើករថយន្តធ្វើដំណើរ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើមន្ត្រីអនុវត្តច្បាប់ នៅលើមហាវិថីនរោត្តម កែងមហាវិថីម៉ៅសេទុង សង្កាត់ទន្លេរបាសាក់ ខណៈសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ បញ្ចៀសការកកស្ទះ ជូនប្រជាពលរដ្ឋ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការកោះហៅបុរសដែលមានឈ្មោះ គន សុខអៀន ភេទប្រុស ២៣ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិក្របៅស្រោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច បន្ទាប់ពីសួរនាំរួច បុរសខាងលើ បានសារភាពកំហុសឆ្គងរបស់ខ្លួន នឹងបានសុំទោសជាសាធារណៈចំពោះពាក្យសំដី មិនសម្យបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ដោះស្រាយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះសមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាដោយសន្យាបញ្ឈប់មិនឱ្យកើតមានឡើងជាលើកទីពីរទៀតនោះឡើយ៕