អនាគតនៅក្នុងដៃអ្នក កុំយកខ្លួនទៅលនឹងអន្ទាក់គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែឧសភា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៧៣នាក់
25-05-2026 17:42
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៧៣នាក់។
* ករណីជួញដូរ៧ករណី ឃាត់ខ្លួន២៦នាក់
* ករណីដឹកជញ្ជូនរក្សាទុក១១ករណី ឃាត់ខ្លួន៣២នាក់
* ករណីប្រើប្រាស់៨ករណី ឃាត់ខ្លួន១៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៦៧១ករណី ឃាត់ខ្លួន៦៨៥២នាក់ (ស្រី៤៥៧នាក់)៕
