FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ

25-05-2026 07:42

(ភ្នំពេញ)៖ លោកស្រី ម៉ៅ ជា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងលេខ ១១០៤ ប.ជ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៨ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (បច្ចប្បន្នស្ថិតនៅភូមិអង្គ​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ)។

តាមរយៈពាក្យបណ្តឹងលោកស្រី ម៉ៅ ជា បានឱ្យដឹងថា មូលហេុតដែលបាត់ខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងនេះដោយសាររុះរើផ្ទះ មិនដឹងច្រឡំដៃទុកនៅកន្លែងណា។

លោកស្រីបានថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយ ទៅឱ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។

លោកស្រីសូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឱ្យលោកស្រីវិញ លោកស្រីនឹងមានជូនសាគុណ៕