FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញ​ផ្សាយ​វីដេអូ​ក្រោម​ចំណង​ជើងថា «គោលជំហរ​ដ៏ម៉ឺងម៉ាត់​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» (Video inside)

25-05-2026 16:19

(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិម្មរហ័ស ដែលជាសេនាធិការ​របស់​គណៈ​កម្មា​ធិការជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន ​និង​សាធាណ​មតិ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានផលិត និងបញ្ចេញផ្សាយ វីដេអូ ផ្លូវការក្រោមចំណងជើងថា «គោលជំហរ​ដ៏ម៉ឺងម៉ាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការ​ពារអធិ​បតេយ្យ​ និង​បូរណ​ភាពទឹកដី»

គួរកត់ស​ម្គាល់​ថាក្នុង​បរិបទដែល​បញ្ហាព្រំ​ដែន​រវាងកម្ពុជា-ថៃ នៅពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាស​ហើយថានឹង​ប្តេជ្ញា​រក្សា​សន្តិ​ភាព តែក៏មិនធ្វើសម្បទាន​ដែនអធិបតេយ្យ​ភាពជាមួយ​ប្រទេស​ជិតខាង​ឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវគោលជំហរយ៉ាងច្បាស់លាស់ថា កម្ពុជាបាន​និងកំពុង​ដើរ​លើផ្លូវត្រូវមួយដែលមានទាំង «ភាពម៉ឺងម៉ាត់« ក្នុងការ​ការ​ពារ​អធិ​ប​តេយ្យភាពជាតិ និង «ភាពចាស់ទុំ» ក្នុងការ​រក្សាសន្តិភាព​យូរ​អង្វែង។

គោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជានៅពេលនេះ និងក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ គឺភាពប្ដូរផ្ដាច់ និងច្បាស់លាស់ ក្នុងការ​ការពារ​បូរណ​ភាព​ទឹក​ដី ដោយមិនបោះបង់មធ្យោបាយសន្តិភាពឡើយ។ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ កម្ពុជាមិន​ទទួល​ស្គាល់ដាច់​ខាត​ខ្សែ​ព្រំដែន​ដែល​កើត​ឡើង​ដោយការប្រើប្រាស់កម្លាំង ឬការបង្កើត​អង្គហេតុ​លើទីតាំង​ជាក់ស្ដែង​ដើម្បីផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែន (Faits Accomplis) និង​ប្ដេជ្ញា​ការការពារនូវអធិបតេយ្យ បូរណភាពទឹកដី និង​អាយុ​ជីវិត​របស់​ប្រជាជន ដោយមិនជ្រើសរើសផ្លូវដែលនាំឱ្យមានសង្គ្រាម និងការបង្ហូរឈាមឡើយ។ នេះជាទំនួល​ខុសត្រូវ​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ របស់សម្ដេចធិបតី ហ៊ុន​ ម៉ាណែត សម្រាប់​អនាគត​ជាតិ និងប្រជាជនខ្មែរ៕

សូមទស្សនាវីដេអូ «គោលជំហរ​ដ៏ម៉ឺង​ម៉ាត់​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការការពារអធិបតេយ្យ​ និងបូរណភាពទឹកដី» ដូចតទៅ៖