FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ៖ ​ឱកាសការងារជាង ៩ម៉ឺនកន្លែង ដែលកំពុង​រងចាំបងប្អូនប្រជាពលរដ្ឋ និងបងប្អូន​អតីតពលករត្រឡប់​មកពី​ប្រទេ​ស​ថៃ

25-05-2026 15:40

(ភ្នំពេញ)៖ ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង នៅតាមរាជធានី-ខេត្ត ដែលកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុង​ស្វែងរ​កការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,៧២៩ កន្លែងនៅ​តាម​ណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាស​ការងារ​ទាំង​នោះ ស្ថិត​នៅក្នុង​វិស័យ​សំខាន់ៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់​ទំន​ង ឈ្មោះ​រោង​ចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​តាម​រយៈ​ខិត្ត​ប័ណ្ណការងាររបស់​ក្រសួងដែ​លបានផ្ស​ព្វផ្សាយ​យ៉ាង​លម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់​ទង​មកប្រព័ន្ធ​ទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕