បណ្ឌិត កៅ មុយថង៖ ឈរលើគោលការណ៍ពហុភាគីនិយម ជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជា ក្នុងរបត់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដ៏ក្ដៅគគុក (video inside)
25-05-2026 14:58
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកជំនាញកម្ពុជា-ចិន បានមានប្រសាសន៍ថា ការបន្តឈរលើគោលការណ៍ពហុភាគីនិយម គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដ៏ក្ដៅគគុក។ បន្ថែមពីនេះ ការពង្រឹងសមត្ថភាពយុវជន ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាបានសមត្ថភាពរបស់យុវជនកម្ពុជា ក្នុងការឆ្លើយតបនឹងការវិវឌ្ឍ និងតម្រូវការរបស់ពិពលោក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនា កិច្ចពិភាក្សាបន្តដូចតទៅ៖











