FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាងកាហ្វេមួយកន្លែង នៅខេត្តឧត្តរមានជ័យ យកគ្រាប់បែកសំណល់សង្គ្រាមមកដាក់តាំងលម្អ ត្រូវបានអាជ្ញាធរចាត់វិធានការទាន់ពេល

25-05-2026 14:51

(បន្ទាយមានជ័យ)៖ ហាងកាហ្វេមួយកន្លែង នៅក្នុងខេត្ដបន្ទាយមានជ័យ បានយកគ្រាប់បែកសំណល់សង្គ្រាម មកធ្វើជាពាណិជ្ជកម្ម ដោយដាក់តាំងនៅក្នុងហាង ដើម្បីទាក់ទាញភ្ញៀវចូលមកហាងរបស់ខ្លួន ត្រូវអាជ្ញាធរខេត្ដចាត់វិធានការទាន់ពេល និងណែនាំឲ្យបញ្ឈប់សកម្មភាពបែបនេះបន្ដទៀត។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់​ គម្បីប្រុងប្រយ័ត្ន ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម ​ដោយកុំប៉ះពាល់​ លើកដាក់​ និងជាពិសេសកុំប្រព្រឹត្តិ នូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ។

លោក ហេង រតនា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លើកឡើងថា «មានគំនិតឆ្នៃប្រឌិត បង្កើនភាពទាក់ទង និងការចងចាំអំពីសំណល់សង្គ្រាម សម្រាប់ធ្វើពាណិជ្ជកម្ម​ ហាងកាហ្វេ! ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ធ្វើជាតុកាហ្វេ។ សូម​អរគុណ អភិបាលខេត្ត និងស្នងការនគរបាលខេត្តឧត្តរមានជ័យ​ ដែលបានចាត់វិធានការទាន់ពេលវេលា។ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់​ គម្បីប្រុងប្រយ័ត្នចំពោះ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម ​ដោយកុំប៉ះពាល់​ លើកដាក់​ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ»