FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីសុខាភិបាល បង្ហាញលទ្ធផលនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Video inside)

25-05-2026 12:54

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបង្ហាញលទ្ធផលនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលប្រព្រឹត្ដទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានប្រព្រឹត្ដទៅមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ មានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility»

លោកសាស្ដ្រាចារ្យបានថ្លែងឱ្យដឹងថា ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ សំខាន់ៗជុំវិញប្រធានបទទាំង៣៖ ១) ការផ្តល់សេវាសុខភាព (Provide health) ២) ការពារសុខភាព (Protect health) និង ៣) លើកកម្ពស់សុខភាព (Promote health) ដោយសំខាន់លើ៖ ១) ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងសកល (Pandemic Agreement) ដែលមហាសន្និបាតបានអនុម័តកាលពីឆ្នាំ២០២៥កន្លងមក ២) ការប្តេជ្ញាចិត្តជាសកលឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងជំងឺឆ្លងតំបន់ត្រូពិច (Neglected Tropical Diseases) ៣) សុខភាពផ្លូវចិត្ត ៤) ការគ្របដណ្តប់សុខភាពជាសកល ផ្តោតលើយុទ្ធសាស្រ្តសកលស្តីពីសមាហរណកម្មការសង្គ្រោះបន្ទាន់ ការថែទាំការវះកាត់និងករណីស្មុគស្មាញ ៥) ភាពស៊ាំឱសថប្រឆាំងមេរោគ (Antimicrobial Resistance-AMR)។ ក្រៅពីនោះគណៈប្រតិភូកម្ពុជាយើង បានចែករំលែកនូវបទពិសោធន៍ចំនួន ១៩អន្ដរាគមន៍ផ្សេងទៀតផងដែរ។

ដើ​ម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូទាំងស្រុង ដែលមានរយៈពេលជាង១៥នាទី ដោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល៖