FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី១៩

25-05-2026 11:23

(ភ្នំពេញ)៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្លិបគ្រងជើងឯក នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះ គូប្រជែងវិសាខា ដោយការទាត់បាល់ ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ៤-៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។

នេះជាលើកទី៦ហើយ ដែលក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានគ្រងជើងឯកពានរង្វាន់ដ៏ធំលំដាប់ទី២ នៅកម្ពុជា ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក។

៦លើក ដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក នៅឆ្នាំ២០១១, ២០១២, ២០១៥, ២០១៧, ២០២៣/២៤ និងចុងក្រោយ គឺនៅរដូវកាលឆ្នាំ២០២៥/២៦នេះ៕