កម្លាំងនគរបាល តាមស្រាវជ្រាវចាប់ខ្លួនចោរលួចផ្លាកលេខរថយន្ត ៦នាក់ និងកាន់កាប់អាវុធខុសច្បាប់នៅខេត្តព្រះសីហនុ
24-05-2026 21:12
(ព្រះសីហនុ)៖ កម្លាំងការិយាល័យស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីអំពើលួច (លួចផ្លាកលេខរថយន្ត) និងកាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតប្រព្រឹត្តនៅខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ៦នាក់នោះរួមមាន៖ ឈ្មោះ WANG HU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន, ឈ្មោះ LYU XIAN KUI ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន, ឈ្មោះ PU XING WANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន, ឈ្មោះ YINGLEł ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិចិន, ឈ្មោះ CHEN YIFING EI ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន និងឈ្មោះ WANG LING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន ។
វត្ថុតាងចាប់យកបានរួមមាន៖ រថយន្តម៉ាក TOYOTA ALPHARD ពណ៌ ស សេរីឆ្នាំ២០១៥ លេខតួ ១៨២៩ លេខ ម៉ាស៊ីន ៥០៤៥ ពាក់ផ្លាកលេខ កម្ពុជា H.DAV289 ចំនួន ០១ គ្រឿង, អាវុធខ្លី ម៉ាក NP៤២ ចំនួន ០១ដើម បង់ចំនួន ០១ និងគ្រាប់ចំនួន ១០ គ្រាប់, ទូរសព្ទ័ដៃចំនួន ០៦ គ្រឿង
៤-លិខិតឆ្លងដែនឈ្មោះ LYU XIANKUI ចំនួន ០១ ក្បាល, កូនកាំបិតបត់ ចំនួន ០១ ,កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ ម៉ាក HYPER RIDER ចំនួន ០១, មួកកាតិប ម៉ាក COLORADO ចំនួន ០១ និងកាបូបស្តាយ ពណ៌ខ្មៅ ចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យ ប្រគល់ជូនសមត្ថកិច្ចខេត្តព្រះសីហនុចាត់ការ បន្តតាមច្បាប់៕


