FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ (ស្តីទី) និមន្តចែកស្បៀងអាហារ ថវិកាដល់ចាស់ជរា និងក្មេងកំព្រាចំនួន ១០០នាក់

24-05-2026 19:23

(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ (ស្តីទី) និងជាព្រះចៅអធិការវត្តចំបក់ពោធិ៍ពាន់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បាននិមន្តចែកស្បៀងអាហារ និងថវិកាដល់ជនចាស់ជរា និងក្មេងកំព្រាចំនួន ១០០នាក់។

ការនិមន្តចែកស្បៀងអាហារ និងថវិកាជូនចាស់ជរា និងកុុមារកំព្រាពីសំណាក់ ព្រះរតនសោភ័ណ ម៉ន បឿន គឺដើម្បីចូលរួមចំណែកនូវសកម្មភាពមនុស្សធម៌ និងកាត់បន្ថយការលំបាកជូនអ្នកជួបការលំបាកបានមួយគ្រាផងដែរ។

សកម្មភាពរបស់ព្រះរតនសោភ័ណ ម៉ន បឿន នេះពិតជាបង្ហាញឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់ញាតិញោម និងកុមារកំព្រា និងសបញ្ជាក់ឱ្យឃើញពីការគោរពស្រលាញ់ និងការលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាក្នុងខេត្តកំពង់ស្ពឺ ដែលកំពុងរស់នៅតាមមណ្ឌលចិញ្ចឹមជាដើម។

ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតា បិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀងឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមបងតូចបងធំ ព្រមទាំងចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក និងត្រូវរស់នៅប្រកបដោយអនាម័យ៕