ដំណឹងមរណភាព! ឧបាសក លី សែត ត្រូវជាឪពុកលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ
24-05-2026 16:10
(ភ្នំពេញ)៖ ឧបាសក លី សែត ត្រូវជាឪពុក លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានធ្វេីមរណភាពវេលាម៉ោង ១១៖១១នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពឧបាសក លី សែត ដែលជាការបាត់បង់នូវស្វាមី បិតា បិតាក្មេក ជីតាជាទីគោរពស្រឡាញ់ ប្រកបដោយសឹង្គហធម៌ និងព្រហ្មវិហារធម៌ចំពោះកូនចៅ។
សេចក្តីជូនដំណឹងខាងលើនេះចាក់ទុកជាការអញ្ជើញ ញ្ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមបុណ្យសព និងរំលែកទុក្ខជាមួយគ្រួសារសពតាមការគួរនៅទីតាំង បុរី មេគង្គ រ៉ូយ៉ាល់ ផ្ទះលេខ Q35 ផ្លូវជាតិលេខ៦។
នេះជាទីតាំងពិធីបុណ្យសព៖ https://maps.app.goo.gl/WuWSNzLYqHHpxCrr9?g_st=ic

