FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករប្រមាណជាង ២០នាក់ ស្នើសុំអាជ្ញាធរ ជួយអន្តរាគមន៍ ក្រោយថៅកែរចិន មិនបើកប្រាក់ឈ្នួលឲ្យអស់រយ:ពេលជាង ៤ខែមកហើយ

24-05-2026 15:50

(ព្រះសីហនុ)៖ កម្មករប្រមាណជាង ២០នាក់ ក្នុងចំណោម ៥០នាក់ និងមេការចិនម្នាក់ ស្នើរសុំអាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ ក្រោយថៅកែរចិន មិនបើកប្រាក់ឈ្នួលឲ្យអស់រយ:ពេលជាង ៤ខែ នៅក្រុងព្រះសីហនុ។

ករណីនេះក្រុមកម្មករបានប្រមូលផ្តុំគ្នានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយពួកគាត់បានរៀបរាប់ និងត្អូញត្អែពីទុក្ខលំបាកអស់រយ:ពែលជាង ៤ខែបើគិតមកដល់ពេលនេះ ដោយសារថៅកែរមុចាស់អគារមិនបានបើកប្រាក់ឈ្នួលឲ្យគ្រប់ចំនួន ពោលគឺ នៅប្រាក់ប្រមាណជាង១ម៉ឺនដុល្លា ក្រោយពួកគេសាងសង់រួចរាល់ជាស្ថាពរ។

ជាមួយគ្នានេះ កម្មករ និងថៅកែរចិន (មេការ) ទទួលគម្រោងសាងសងស្នើរសុំអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ទីរការងារ ជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ដែលកំពុងជួបទុក្ខលំបាកសព្វថ្ងៃនេះ៕