FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចាត់ក្រុមការងារនាំគ្រឿងចក្រជួសជុលផ្លូវបន្ទាន់ ដើម្បីសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក(Video inside)

24-05-2026 14:02

(កំពង់ធំ)៖ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានចាត់តាំងបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំគ្រឿងចក្រ ចុះកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែ ប្រវែង ២១៩ម៉ែត្រ និងដាក់លូមួយកន្លែង ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការចាំបាច់ក្នុងរដូវវស្សាខាងមុខ។

លោកបានបញ្ចាក់ថា ដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋ លោកបានជួយដោះស្រាយបន្ទាន់ព្រោះផ្លូវមួយខ្សែនេះគឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដែលបំរើដល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

លោក បានសំណូមពរដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមឲ្យជួយថែរក្សាផ្លូវដើម្បីបានប្រើប្រាស់បាននយូរអង្វែង។

ប្រជាពលរដ្ឋនៅភូមិក្រពើ ឃុំទួលគ្រើល បានសម្តែងនូវភាពបសប្បាយរីករាយនិងជូនពរដល់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រី និងបណ្ឌិត ហេង សំណាង ព្រមទាំងក្រុមការងារដែលតែយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋ ។

បន្ទាប់មកបណ្ឌិត ហេង សំណាង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម ដោយឡែក មាន ១គ្រួសារ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀលបន្ថែម ដោយសារត្រូវចិញ្ចឹមកុមារតូច ដែលបានបាត់បង់ឪពុកម្តាយ និងកំពុងរស់នៅជាមួយជីដូន៕