FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីបុណ្យសិតព្រះពុទ្ធរូបផ្ចាញ់មារ​ និងផ្កាប្រាក់មហាសាមគ្គី តម្កល់ក្នុងវត្តកោថីយនារាម​ បានរៀបចំដោយជោគជ័យ, នៅតែទទួលថវិកា ខណៈ ១ខែទៀត នឹងដង្ហែព្រះពុទ្ធបដិមា

24-05-2026 13:41

(ភ្នំពេញ)៖ ពិធីបុណ្យសិតព្រះពុទ្ធរូបផ្ចាញ់មារ អំពីស្ពាន់ បិទសន្លឹកមាស​ ១ព្រះអង្គ កម្ពស់ ១.៥ម៉ែត្រ តម្កល់ក្នុងវត្តកោថីយនារាម​ ដើម្បីជាប្រយោជន៍ និងជាទីសក្ការៈបូជាដល់ពុទ្ធមាមកជនគ្រប់ទិសទី ស្ថិតនៅភូមិប្រាសាទកើត ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរៀបចំដោយជោគជ័យតាមការគ្រោងទុក នៅសាលមហោស្រពចេនឡា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ។

ពិធីបុណ្យនេះ ត្រូវបានផ្តួចផ្តើមដោយព្រះភិក្ខុ រឹម ណាំឈាវ គង់នៅកុដិ២៨ វត្តមហាមន្ត្រី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។ ជាពិសេសនោះ ពិធីបុណ្យនេះ មានការសម្តែងរបាំជូនពរ របាំនារីជាជួរ និងរបាំគោះត្រឡោកពីប្អូនៗសាលាអន្តរជាតិស៉ីប៊ីអិន ព្រមទាំងការសម្តែងធម្មទេសនាដោយ ព្រះពោធិនាគមុនី ឆន ម៉ៅមេត្តា ផងដែរ។

ពុទ្ធមាមកជន ដែលចង់ចូលរួមសិតព្រះពុទ្ធរូបផ្ចាញ់មារ សូមបរិច្ចាគតាមកម្លាំងសទ្ធាដោយ៖ ស្ពាន់​សុទ្ធ​ ១គីឡូក្រាម តម្លៃ ៦ម៉ឺនរៀល ឬ ១៥ដុល្លារអាមេរិក និងសន្លឹកមាស ១ប្រអប់ តម្លៃ ១២ម៉ឺនរៀល ឬ ៣០ដុល្លារអាមេរិក៕

*សូមទំនាក់ទំនង ព្រះភិក្ខុ រឹម ណាំឈាវ លេខទូរសព្ទ៖ 011 958 549 / 088 631 9182