FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្ត Online Scams នៅក្រុងប៉ោយប៉ែត

24-05-2026 13:38

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រ​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

ប្រតិបត្តិការនេះកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដឹកនាំដោយលោក​ លៀម​ សូដា អភិបាលរងខេត្ត​ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ ក្រោមការសម្របសម្រួលនីតិវិធីពី​លោក​ ​ ម៉ុត​ សម្បត្តិ ព្រះរាជអាជ្ញារង​។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញបានត្រួតពិនិត្យរួមមាន៖

*អគារស្នាក់នៅ៦ជាន់ផ្ទាល់ដី​៤៥បន្ទប់​ ស្ថិតនៅ​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ មានមនុស្ស១៦៣នាក់​ ស្រី១០នាក់​ ជាជនជាតិ​ឥណ្ឌូនេស៊ី​

*អគារ​ទីតាំងទី២) ស្ថិតនៅភូមិ/ឃុំខាងលេី​ មាន​៧ជាន់​ ផ្ទាល់ដី​ ២៦បន្ទប់​ មានមនុស្សស្នាក់នៅ​ចំនួន៥៣នាក់​ ស្រី១៣នាក់​ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី

*ទីតាំងទី៣​ (ផ្ទះផ្ទាល់ដី)​ ស្ថិតនៅភូមិ/ឃុំខាងលេី​ ជាន់ផ្ទាល់ដី មាន២៣បន្ទប់​ មនុស្សស្នាក់នៅ​ចំនួន២៣នាក់​ ស្រី៨នាក់​ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី

*ទីតាំង​ទី​៤​ ស្ថិត​នៅ​ភូមិ​/ឃុំ​ខាង​លើ​ មាន​៥ជាន់​ផ្ទាល់​ដី​ មាន​១១បន្ទប់​ មាន​មនុស្ស​ស្នាក់​នៅ​ចំនួន​៣៦នាក់​ ស្រី​៩នាក់​ ទាំង​អស់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី។

អគារទាំងអស់ពិនិត្យមិនឃេីញមានសម្ភារ:ប្រព្រឹត្តបទល្មេីសនោះទេ។ ជនបរទេសខាងលើ ប្រគល់ជូនកម្លាំងជំនាញអន្តោប្រវេសន៍ បន្តតាមនីតិវិធី៕