FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី និងមិត្តរួមការងារមូលមតិគ្នាជាឯកច្ឆ័ន្ទ រៀបចំបុណ្យផ្កាប្រាក់កសាងខ្លោងទ្វារវត្តសែនសេរី នៅក្រុងស្ទឹងសែន

24-05-2026 11:21

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានមូលមតិគ្នាជាឯកច្ឆ័ន្ទជាមួយក្រុមការងារ មិត្តភ័ក្ដិ ប្រមូលបច្ច័យធ្វើបុណ្យផ្កាប្រាក់ កសាងខ្លោងទ្វារវត្តសែនសេរី(ហៅវត្តក្តីសែន) ស្ថិតនៅភូមិសំរោង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រីបានលើកឡើងថា ដោយមើលឃើញពីភាពទ្រុឌទ្រោមនៃក្លោងទ្វារវត្ត និងការបិណ្ឌបាតបច្ច័យពីលោកគ្រូចៅអធិការវត្តដើម្បីកសាងខ្លោងទ្វារវត្តឲ្យបានល្អព្រមទាំងមើលឃើញស្ថានភាពជាក់ស្តែង លោកស្រីបានគៀងគរមិត្តភក្តិជិតឆ្ងាយដើម្បីប្រមូលបច្ច័យកសាងក្នុងទឹកចិត្តជ្រះថ្លាក្នុងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាដ៏ឧត្តុង្គឧត្តម។ ម្យ៉ាងវិញទៀតដើម្បីផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការប្រាស្រ័យទាក់ទងគ្នាដែលមិនអាចខ្វះបានឡើយ។

លោកស្រី បានបង្ហាញក្តីសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការចូលរួមពីមិត្តភក្តិរួមការងារទាំងអស់គ្នាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានខិតខំប្រឹងប្រែងចូលរួមកសាងទៅៈតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដែលនេះ សបញ្ជាក់ឲ្យឃើញនូវកម្លាំងសាមគ្គីគ្នាតែមួយ។

លោកស្រី ឃួន ឃុនឌី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាបងប្អូនខ្មែរទាំងអស់គ្នាឲ្យទទួលបានសេចក្តីសុខសេចក្តីចម្រេីនប្រាថ្នាចង់បានអ្វីសមតាមបំណងរៀងៗខ្លួន៕