សម្តេចតេជោ ផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី ចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Video inside)
24-05-2026 10:00
(ភ្នំពេញ)៖ ក្រៅពីមានប្រសាសន៍ដាក់ចេញចំណាត់ការលើមន្ត្រីពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សម្តេចតេជោ បានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា។



