រដ្ឋមន្ត្រី ហួត ហាក់៖ កាលានុវត្តភាពវិនិយោគ និងសក្តានុពលទេសចរណ៍កម្ពុជា បានទាក់ទាញប្រជាជន និងវិនិយោគិនចិន
24-05-2026 09:37
(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់សមាគមទេសចរណ៍កម្ពុជា និងចិនក្រុមហ៊ុនទេសចរណ៍កម្ពុជា-ចិន សហគ្រាសផលិតម្ហូបអាហារចិនធំៗ និងល្បីប្រចាំខេត្តហៃណានជាច្រើនស្តង់ដែលបានចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងព្រឹត្តការណ៍ដ៏ទាក់ទាញនេះ។
ការអញ្ជើញសំណេះសំណាលនេះ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ក្នុងគោលបំណង ដើម្បីបង្ហាញ និងផ្សព្វផ្សាយដល់ប្រជាជនចិនពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា៕












