FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកអភិរក្ស៖ ក្រពើភ្នំ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ បើមនុស្សមិនទៅបំផ្លាញវា, ជម្រកក្រពើភ្នំ នៅជ្រៅក្នុងតំបន់ការពារធម្មជាតិ (Video inside)

24-05-2026 09:27

(មណ្ឌលគិរី)៖ លោក ឆេង សំបូរ ជាប្រធានផ្នែកសាធារណ តស៊ូមតិ ចំណេះដឹង និងព័ត៌មាន របស់អង្គការ WWF-កម្ពុជា បានអះអាងថា សត្វក្រពើភ្នំ មិនបង្កគ្រោះថ្នាក់ ឬហានិភ័យដល់មនុស្សនោះទេ ប្រសិនបើមនុស្សមិនទៅបំផ្លាញជម្រក និងពងរបស់វា ចំណែកជម្រករបស់ក្រពើភ្នំ គឺនៅជ្រៅក្នុងតំបន់ការពារធម្មជាតិ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីលែងកូនក្រពើភ្នំ ចំនួន១០ក្បាល ក្នុងនោះឈ្មោះ ១ក្បាល នៅក្នុងទន្លេស្រែពក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នាខេត្តមណ្ឌលគិរី លោក ឆេង សំបូរ បានឱ្យដឹងយ៉ាងដូច្នេះ៖ «ក្រពើភ្នំនេះ ជាធម្មជាតិវាមិនបង្កផលប៉ះពាល់ទៅដល់មនុស្សនោះទេ យើងមិនទាន់ដឹងមានរបាយការណ៍ណាបង្ហាញថា មនុស្សគ្រោះថ្នាក់ដោយសារក្រពើភ្នំ នេះនោះទេ។ នៅនេះជាតំបន់ហាមឃាត់ (ដែនជម្រកសត្វព្រៃស្រែពក) មិនថាកន្លែងតំបន់ការពារយើងមិនអនុញ្ញាតឱ្យមនុស្សចូលទេ អ៊ឹចឹងជាក់ស្តែងសត្វក្រពើនេះវានឹងមិនទៅបង្កជាហានិភ័យទេ»។

ការលើកលើងបែបនេះរបស់អ្នកជំនាញអភ’រក្សសត្វព្រៃ និងធនធានធម្មជាតិ ដើម្បីឆ្លើយតប’និងស្រាយនូវក្តីកង្វល់ដល់ប្រជាពលរដ្ឋមួយចំនួនដែលម’នទាន់ដឹងច្បាស់ពីសារជាតិរបស់ក្រពើភ្នំ ខណៈទីតាំងជម្រករបស់សត្វក’រពើភ្នំ ក៏មិននៅជិតកន្លែងប្រជាពលរដ្ឋរស់នៅនោះទេ ប៉ុន្តែ ក្រពើភ្នំ គឺរស់នៅក្នុងដែនជម្រកធម្មជាតិ ដែលជាតំបន់ការពារ និងអភិរក្ស ដូច្នេះ វត្តមាន’បស់ក្រពើភ្នំ ក្នុងជម្រកធម្មជាតិដាច់ឆ្ងាយពីមនុស្ស គឺ’ិនបង្កហានិភ័យណាមួយដល់មនុស្សដាច់ខាត។

លោកបានរៀបរាប់ថា ល្គឹកណាមនុស្សមិនចូលរំខានបំផ្លាញជម្រក ឬយកកូន ឬពងរបស់ក្រពើភ្នំនោះមនុស្សនឹងមិនរងគ្រោះថ្នាក់ដោយសារតែការវាយប្រហាររបស់ក្រពើភ្នំ ជាដាច់ខាត។ វត្តមានសត្វក្រពើភ្នំ គឺមានសារៈសំខាន់ខ្លាំងណាស់នៅ ក្នុងធម្មជាតិ ពីព្រោះក្រពើភ្នំ ជាប្រភេទសត្វស៉ីត្រីជាអាហារ ជាពិសេសក្រពើភ្នំ មានមុខងារសំខាន់ជួយដល់ជីវៈចម្រុះ។

លោក ឆេង សំបូរ បានឱ្យដឹងថា កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

លោកថាមុនពេលលែងកូនក្រពើទាំងនេះត្រូវបានបំពាក់ឧបករណ៍បន្ទះឈីប ដែលអាចបញ្ជូនសញ្ញារលកសំឡេង ដើម្បីតាមដានចលនា ទីតាំងរស់នៅ និងស្ថានភាពរស់រានមានជីវិតរបស់ពួកវា។ កូនក្រពើភ្នំទាំងនេះ គឺជាក្រពើភ្នំពូជសុទ្ធ ដែលផ្តល់ដោយអង្គការ Fauna & Flora International និងត្រូវបានបង្កាត់ពូជនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ។ ការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិជាមួយនឹងកូនក្រពើ ដើម្បីជួយអ្នកជំនាញសិក្សាពីការផ្លាស់ទី ការធំធាត់ និងជីវិតរស់នៅរបស់ក្រពើភ្នំ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការលែង និងងាយស្រួលក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពួកវានាពេលអនាគត។

ចំណែកលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការលែងក្រពើភ្នំចូលទៅក្នុងធម្មជាតិ គឺដើម្បីបង្កើនចំនួនសត្វដ៏កម្រនេះនៅកម្ពុជា និងចូលរួមការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ទន្លេស្រែពកត្រូវបានជ្រើសរើសជាទីតាំងលែង ព្រោះជាជម្រកធម្មជាតិដ៏សមស្របសម្រាប់ការរស់នៅ និងបន្តពូជរបស់សត្វក្រពើភ្នំ។ គួរបញ្ជាក់ថា ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតមួយនៅលើពិភពលោក។

បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានសត្វក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ ដោយមានចំនួនប្រមាណ៤០០ក្បាល ខណៈចំនួនសរុបនៅទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថានៅសល់ប្រមាណ១ពាន់ក្បាលប៉ុណ្ណោះ។ នៅកម្ពុជា សត្វប្រភេទនេះចូលចិត្តរស់នៅតំបន់ដាច់ស្រយាលក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តកោះកុង ពោធិ៍សាត់ និងភូមិភាគឦសាន ក្នុងខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕