FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស៖ ដើម្បីយុវជនកម្ពុជាជ្រើសរើសរជំនាញត្រឹមត្រូវ សម្រាប់កម្ពុជានាពេលអនាគត (Video inside)

23-05-2026 22:11

(ភ្នំពេញ)៖ លោក ណោង រិទ្ធី នាយកប្រតិបត្តិសហព័ន្ធនិស្សិតកម្ពុជានៅបរទេស បានឲ្យដឹងថា «វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ធ្វើឡើងដើម្បីបង្ហាញពីមុខវិទ្យាផ្សេងៗនៅតាមបណ្ដាសាកលវិទ្យាល័យទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាផ្នែកមួយចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការតម្រង់ទិសយុវជន ឲ្យជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត និងត្រឹមត្រូវសម្រាប់កម្ពុជានាពេលអនាគត។

ជាមួយគ្នានេះអ្នកចូលរួមនឹងទទួលបានព័ត៌មាន និងបទពិសោធជាក់ស្តែងពាក់ព័ន្ធនឹងការបន្តការសិក្សានៅកម្ពុជា និងក្រៅប្រទេស ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត តាមរយៈការធ្វើបទបង្ហាញពីបណ្ដាលតំណាងសកលវិទ្យាល័យ ក៏សន្និសីទអប់រំ វេទិកាពិភាក្សា កិច្ចសន្ទនា និងពិព័រណ៍អប់រំ ដែលមានការចូលរួមពីអ្នកជំនាញ អតីតនិស្សិត សហគ្រិន យុវជនដឹកនាំ និងវាគ្មិនអញ្ជើញមកពីក្នុងនិងក្រៅប្រទេស។

ជាការកត់សម្គាល់វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦នេះ នឹងផ្តល់ឱកាសឱ្យសិស្សានុសិស្ស អាណាព្យាបាល និងអ្នកចូលរួមអាចជួបជជែកពិភាក្សាដោយផ្ទាល់ជាមួយសាកលវិទ្យាល័យរដ្ឋ និងឯកជន និងអង្គភាពដៃគូផ្សេងៗ។ សកម្មភាពទាំងនេះ មានគោលបំណងជួយបង្កើនការយល់ដឹងអំពីឱកាសសិក្សា កម្មវិធីអាហារូបករណ៍ និងសេវាកម្មអប់រំផ្សេងៗ តាមរយៈបទពិសោធន៍ដែលមានភាពជាក់ស្តែង៕