FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល អំពាវនាវពលរដ្ឋត្រូវជឿជាក់ និងទុកចិត្តលើរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងផ្លូវច្បាប់

23-05-2026 20:07

(កណ្តាល)៖ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាល តំណាងលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល បង្ហាញអំពីទិដ្ឋភាពទូទៅព្រឹត្តិការណ៍នយោបាយ ផែនការយុទ្ធសាស្ត្រគណបក្ស ព្រមទាំងយុទ្ធសាស្រ្តអាទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានដាក់ចេញ និងកំពុងអនុវត្តប្រកបដោយជោគជ័យ គឺ «មនុស្ស ទឹក ផ្លូវ ភ្លើង និង បច្ចេកវិទ្យា ឌីជីតែល» ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចម្រើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវចក្ខុវិស័យទទទួលបានចំណូលកំរិតមធ្យមនៅឆ្នាំ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

លោកបានលើកទឹកចិត្តប្រជាពលរដ្ឋ ដែលជាសមាជិកបក្សថ្មី ឱ្យបន្តរួមគ្នាជាកម្លាំងតែមួយជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស បានដឹកនាំប្រទសមានសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។

លោកបានជម្រាបដល់សមជិកបក្សថ្មីថាគ្មានក្រុមគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពត បានឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ ដើម្បីឱ្យក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋាន បានក្លាយមនុស្សរបស់គណបក្សនៅជាមួយជឿជាក់ ការពារគណបក្សគ្រប់កាលៈទេសៈ ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក នៅតាមមូលដ្ឋានដែលកំពុងរស់នៅ ជាពិសេសគឺបោះឆ្នោតជូនគណបក្សនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

លោក ស៊ុយ ឆៃលាង ក៏បានស្នើឱ្យបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមិនទាន់បានដាក់ពាក្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញស្វាគមន៍ពួកគាត់បានដាក់ពាក្យចូលជាមួយគណបក្ស និងក្លាយជាសមាជិកពេញសិទ្ធិនេះជាគោលបំណងរបស់យើងគ្រប់ៗគ្នា។ ឈប់ចាញ់កលល្បិចលួងលោមរបស់មេគណបក្សប្រឆាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជួយកសាងជាតិមាតុភូមិឱ្យរុងរឿង និងរក្សាបាននូវសន្តិភាព។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានជំនឿជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលជាមួយរួមសាមគ្គីជាធ្លុងមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាពជាតិ (Our National Sovereignty) ដោះស្រាយដោយសន្តិវិធីតាមយន្តការការទូត និងទ្វេភាគីជាមួយប្រទេសថៃ។ «យើងខ្ញុំស្រលាញ់ និងចង់បានសន្តិភាព យើងខ្ញុំចង់បានប្រទេសអ្នកជិតខាងល្អ យើងខ្ញុំស្អប់ខ្ពើមសង្រ្គាម យើងខ្ញុំទាំងអស់គ្នាចង់បានសន្តិភាព»។

លោក បានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ «យើងអាចសួរខ្លួនថា តើយើងអាចជួយអ្វីខ្លះដល់ប្រទេសជាតិ ជាជាងរងចាំជាតិជួយយើង? ខ្ញុំជាយុវជន! តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិ ខ្ញុំ»។

ការបណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ គឺតាមដាន ព្រឹត្តិការណ៍សង្គមស្ថានការណ៍ នៃការវិវត្តក្នុងសង្គមចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍន៍សង្គមតាមរយៈការបរិច្ចាគកម្លាំងកាយកម្លាំងចិត្តប្រាជ្ញា ឬទ្រព្យសម្បត្តិផ្សេងៗទៅតាម អ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិ។

ធ្វើការស្ម័គ្រចិត្តជួយសង្គម គឺយកពេលទំនេរឬឆ្លៀតពេលខ្លះ ដើម្បីធ្វើកិច្ចការស្ម័គ្រចិត្តជួយ អភិវឌ្ឍន៍សង្គមជាតិដូចជា៖ ការសម្អាតទីធ្លាសាធារណៈ ការដាំកូនឈើជួយមនុស្សមានវិបត្តិមនុស្សចាស់ ឬជួយបណ្តុះបណ្តាលចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅដល់អ្នកដទៃ។ល។

បញ្ចេញទស្សនៈផ្ទាល់ខ្លួន គឺចូលរួមចំណែក បញ្ចេញទស្សនៈ គំនិត និងយោបល់ប្រកបដោយសេចក្តីថ្លៃថ្នូរដោយគុណធម៌ មិន លំអៀង និងក្នុងន័យអប់រំ ដើម្បីស្ថាបនាដល់ ពលរដ្ឋ យុវជន សិស្ស និស្សិត និងថ្នាក់ដឹកនាំ នានាដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ៕