FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ

23-05-2026 20:03

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំសហការបើកបៀវត្សរ៍របស់យោធិន តាមប្រព័ន្ធធនាគារ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្រ្ដី បានឲ្យដឹងថា អនុវត្តតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចប្រគល់ភារកិច្ច ជូនលោកស្រីបណ្ឌិត ជា សិរី សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងករណីចាំបាច់ក្នុងការពង្រឹងនីតិវិធីកំណត់លក្ខណៈបុគ្គល និងអត្តសញ្ញាណរបស់ភាគទុនិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍អតិថិជន និងការរក្សាបានជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារ។

ក្នុងនោះបានប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រីបណ្ឌិត ជា សិរី ត្រូវសហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ៕