FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ តែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ថង សាវុន

23-05-2026 18:06

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភានេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ថង សាវុន។ នេះបើតាមព្រះរាជក្រឹត្យ របស់សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

សូមជម្រាបថា មុននឹងទទួលបានការតែងតាំង ជាអភិបាលខេត្ដមណ្ឌលគិរីនេះ លោក គង់ គឹមនី ជាអភិបាលរងខេត្ដក្រចេះ នាពេលបច្ចុប្បន្ន និងជាអតីតអភិបាលស្រុកស្នួលផងដែរ៕