ជូនដំណឹង! «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» នឹងរៀបចំនៅថ្ងៃទី១៤ ខែមិថុនា
21-05-2026 17:04
(កំពង់ឆ្នាំង)៖ ការរៀបចំកម្មវិធី «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» ត្រូវបានប្តូរទៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ វិញ។ កម្មវិធីនេះ រៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយសមាគមបណ្ណាល័យគំនិត។
កម្មវិធីនេះមានគោលបំណង សំខាន់ៗរួមមាន៖ ជំរុញឲ្យដែនដីអាណាចក្រចេនឡាកាន់តែត្រូវបានគេស្គាល់, លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌នៅស្រុកកំពង់លែង, ជំរុញឲ្យភ្នំនាងកង្រីកាន់តែមានអ្នកស្គាល់, ចែកសម្ភារៈសិក្សាដល់កុមារនៅក្នុងតំបន់៣៤២នាក់ និងគ្រូបង្រៀន១៣នាក់, អប់រំយុវជនតាមទ្រឹស្តីពុទ្ធសាសនា, ទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ, ទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ទីដែលដូនតាខ្មែររស់នៅដំបូង, លេងទឹកជ្រោះអូរដា, ទស្សនាប្រាសាទបុរាណដែលសាងសង់មុនសម័យអង្គរ ដូចជា ប្រាសាទព្រះស្រី (ប្រាសាទស្រី), គ្រឹះប្រាសាទតូច, ប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទថ្នមប្តី, ប្រាសាទពណ្ណរាយ និងគ្រឹះប្រាសាទភ្នំទេពី។
កម្មវិធីនេះដែរ គាំទ្រដោយបណ្តាញសារព័ត៌មាន Fresh News, សហគ្រាសផលិតនំស្រួយ លី លី, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងក្រុមសហគមន៍រាជិនីទេសចរណ៍លង្វែក។ អាស្រ័យហេតុនេះ សូមសប្បុរសជនមេត្តាបរិច្ចាគសម្ភារៈសិក្សា និងជំនួយផ្សេងៗតាមកម្លាំងសទ្ធា។
បើសិនមានបំណងចូលរួមក្នុងកម្មវិធីដោយផ្ទាល់ សូមមេត្តាបង់ភាគទាន ៤០ ០០០រៀល ($10) ដែលភាគទាននេះនឹងចំណាយសំខាន់លើអាហារ ព្រឹក និងថ្ងៃត្រង់, រថយន្តក្រុង ព្រមទាំងចំណាយផ្សេងៗ សម្រាប់ដំណើរការកម្មវិធី។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកផ្តួចផ្តើមកម្មវិធី លោក សេម សមាជិកយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមរយៈលេខ ០៩៦៦២០៣៣៦០៕



ភ្នំនាងកង្រី

ច្រកបាក់ដាវ ក្បែរជើងភ្នំកង្រី

ទឹកជ្រោះអូដារសិលាទូកមាស

ប្រាសាទស្រី

ប្រាសាទប្រុស

ប្រាសាទពណ្ណរាយ

ស្ថានីយ៍បុរេប្រវត្តិសំរោងសែន

គ្រឹះប្រាសាទភ្នំទេពី

សាលាបឋមសិក្សាស្វាយរំពារ

គ្រឹះប្រាសាទតូច