FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ស្រី ចាន់ថន តំណាងក្រុមគ្រួសារ ក្រុមហ៊ុន 9NG បរិច្ចាគថវិកា ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

21-05-2026 16:15

(កណ្តាល)៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា ស្រី ចាន់ថន តំណាងក្រុមគ្រួសារ ក្រុមហ៊ុន 9NG បរិច្ចាគថវិកា ចំនួន១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ)ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តាមរយៈលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងប្រធានគណៈកម្មាធិការសាខាខេត្តកណ្តាល ក្នុងឱកាសក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

កន្លងមកលោកឧកញ៉ា តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា។ ជាមួយគ្នានេះ លោកឧកញ៉ាក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភ កងទ័ព ជនភៀសសឹក និងកម្មវិធីសប្បុរសជាច្រើនទៀត។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈតាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកឧកញ៉ា និងគ្រួសារព្រមទាំងបុគ្គលិកនៃ ក្រុមហ៊ុន 9NGសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕