វិដេអូបង្ហាញពីមុខងារ «ស្កេនរូបភាពបម្លែងទៅជាអក្សរ» នៅលើកម្មវិធីឆ្លាតវៃ Fresh AI
21-05-2026 16:10
(ភ្នំពេញ)៖ នៅក្នុងយុគសម័យដែលទិន្នន័យគឺជាកម្លាំងចលករនៃជោគជ័យ ការបម្លែងព័ត៌មានពីក្រដាសស្នាមមកជាទិន្នន័យឌីជីថលដែលឆាប់រហ័ស បានក្លាយជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ ឆ្លើយតបទៅនឹងតម្រូវការនេះមុខងារ «ស្កេនរូបភាពបំលែងទៅជាអក្សរ» របស់កម្មវិធីឆ្លាតវៃ Fresh AI ត្រូវបានរចនាឡើងជាពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការវាយអត្ថបទខ្មែរឡើងវិញចេញពីឯកសារ។
ការវិវត្តន៍នេះមិនត្រឹមតែជាការបន្ថែមមុខងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើតដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់សង្គមឌីជីថលកម្ពុជា ដែលជួយកាត់បន្ថយពេលវេលា និងការហត់នឿយក្នុងការងាររដ្ឋបាល ការសិក្សា និងការស្រាវជ្រាវច្បាប់។
Fresh AI មានមុខងារវៃឆ្លាតប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជា៖
* មុខងារ AI (សួរឆ្លើយ) ជាមួយទិន្នន័យដ៏ច្រើនអនេករហូតដល់ 1.3 Billions ដែលស្តុកជាង១១ឆ្នាំ
* មុខងារ Voice (មិនចាំបាច់វាយអក្សរ គ្រាន់តែនិយាយ) សួរឆ្លើយតែម្តង !
* មុខងារច្បាប់ (Law) គឺជាចំណុចស្នូលដ៏រឹងមាំ ដោយសារវាផ្តល់នូវលទ្ធភាពក្នុងការស្វែងរកមាត្រាច្បាប់កម្ពុជា។
* មុខងារ Check Image ដើម្បីស្កេន និងផ្ទៀងផ្ទាត់រូបភាពពិតប្រាកដ ឬរូបភាពបង្កើតឡើងដោយ AI
* មុខងារ Gold & Exchange ផ្តល់នូវបច្ចុប្បន្នភាពតម្លៃមាស និងអត្រាប្តូរប្រាក់ភ្លាមៗ។
* មុខងារ EV Zone ប្រើប្រាស់ស្វែងរកទីតាំងស្ថានីយសាកថ្មឡានអគ្គិសនី EV ដែលនៅជិតអ្នកបំផុត
* មុខងារមើលព័ត៌មាន (Fresh News) បណ្តាញព័ត៌មានទាន់ហេតុការណ៍ និងផ្លូវការ
* មុខងារស្វែងរកព័ត៌មានចាស់ៗចេញពីទិន្នន័យ Data Center Fresh News.
* មុខងារថតស្កេនអក្សរ (Photo to Text) ដើរលឿនយ៉ាងល្អ
* មុខងារប្រចាំថ្ងៃ (Image & File to Text) ដំណើរការល្អ ពិសេសសង្ខេបខ្លឹមសារទៀតផង !
* មុខងារបំលែង Mp3 & Mp4 ទៅជាតួអក្សរ ត្រៀមចេញដោយ Fresh AI !
Please Download:
https://freshai.com.kh/download