ជម្លោះឌឺដងពាក្យសម្ដី បង្កជាអំពើហិង្សាកាប់ប្រហារបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
14-05-2026 12:38
(កំពង់ឆ្នាំង)៖ ផ្ដើមចេញពីការឌឺដងពាក្យសម្ដីដាក់គ្នា រហូតបង្កទៅជាករណីអំពើហិង្សា និងឈានដល់ការប្រើប្រាស់ពូថៅដើម្បីកាប់ប្រហារទៅលើគូទំនាស់ បណ្ដាលឲ្យស្លាប់ម្នាក់ដែលជាអ្នកផ្ដើមបោះសម្ដីឌឺដងដាក់អ្នកដទៃ នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅចំណុចផ្ទះឈ្មោះ សេី សុនី ហៅអៃ អាយុ៦១ឆ្នាំ ស្ថិតតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច មានការជួបជុំមនុស្សចំនួន៤នាក់ ផឹកស្រាថ្នាំអស់ចំនួន២លីត្រ ក្នុងនោះមាន ទី១៖ឈ្មោះ នី ណាសុី អាយុ៣៥ឆ្នាំ, ទី២៖ឈ្មោះ សេី សុនី ហៅអៃ អាយុ៦១ឆ្នាំ (ម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ជួប សុភ័ក្រ អាយុ៤១ឆ្នាំ និងទី៤៖ឈ្មោះ សុះ អាលី អាយុ៣៩ឆ្នាំ។
អ្នកទាំង៤ ជួបជុំគ្នាអង្គុយផឹក ស្រាថ្នាំ និងស្រាបៀរ នៅលើគ្រែផ្នែកខាងមុខផ្ទះ ឈ្មោះ សើ សុនី (អៃ) នៅពេលកំពុងផឹកសុីឃើញ ឈ្មោះ នី ណាសុី មានកាំបិតតាំងតោសៀត និងចង្កេះខាងឆ្វេង ក្រោយមកឈ្មោះ សុះ សាលី (ជនរងគ្រោះស្លាប់) មកដល់ផ្ទះឈ្មោះ សើ សុនី ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបានឌឺដងឲ្យឈ្មោះ នី រ៉ វី (ជនសង្ស័យ) ដែលកំពុងដេកលើអង្រឹងមុនផ្ទះរបស់ខ្លួន មានចំងាយពីកន្លែងផឹកប្រមាណ៥ម៉ែត្រ ពីទីតាំងអង្គុយផឹក។
ក្រោយមកមានប្រជាការពារ និងឈ្មោះ សើ សុនី បានឃាត់បំបែកឈ្មោះ នី រ៉ាវី និងឈ្មោះ សុះ សាលី ឲ្យទៅផ្ទះ។ មួយសន្ទុះក្រោយមកឈ្មោះ សុះ សាលី បានមកដល់កន្លែងកើតហេតុ ហើយដើរសំដៅទៅរក ឈ្មោះ នី រ៉វី បន្ទាប់មកប្រជាការពារឲ្យឈ្មោះ នី រ៉ាវី ចូលផ្ទះបិទភ្លើងមុខផ្ទះដើរចូលក្នុងផ្ទះអង្គុយលើសាឡុង។ ភ្លាមនោះ ឈ្មោះ សុះ អាលី បានដើរចូលទៅក្នុងផ្ទះ ឈ្មោះ នី រ៉វី ដៃមានកាន់ពូថៅ១ ដើរចូលទៅក្នុងផ្ទះកាប់ឈ្មោះ នី រ៉វី ចំនួន១ពូថៅចំពីលេីក្បាលបណ្តាលឲ្យរងរបួស ក៏កើតមានការប្រវាយគ្នារវាងឈ្មោះ សុះ សាលី និងឈ្មោះ នី រ៉វី។ ឈ្មោះ នី រ៉វី រត់ទៅយកពូថៅរបស់ខ្លួន ដែលទុកនៅកន្លែងដាំបាយកាប់ទៅលេី ឈ្មោះ សុះ អាលី ចំនួន១ពូថៅ ចំក្រោមគុមត្រចៀកខាងឆ្វេងបណ្តាលឲ្យស្លាប់នៅក្នុងកន្លែងកើតហេតុ (ផ្ទះឈ្មោះ នី រ៉វី) ចំណែកឈ្មោះ នី រ៉វី បានបោះពូថៅបង្កហេតុ និងជណ្ដើរមុខផ្ទះកើតហេតុ រួចជិះម៉ូតូទៅឲ្យពេទ្យលាង និងដេរបួស ចំនួន២ឆ្នេរ។
ក្រោយទទួលបានរបាយការណ៍អំពីហេតុការខាងលើសមត្ថកិច្ចបានទៅមន្ទីរពេទ្យនាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីធ្វើការស្រាវជ្រាវករណីឃាតកម្មខាងលើ៕





