FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ាបណ្ឌិត ឈិន កេន តំណាងឧកញ៉ា តែ តាំងប៉ ចូលរួមជាគណៈអធិបតីកម្មវិធី «សិក្ខាសាលាពិគ្រោះយោបល់ស្តីពី និរន្តរភាព និងការរៀបចំស្ថាប័ននៃភាពជាដៃគូត្រៀមរៀបចំនៃកម្ពុជា»

09-05-2026 20:13

(ភ្នំពេញ)៖ ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) តំណាងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សា FASMEC ចូលរួមជាគណៈអធិបតីកម្មវិធី «សិក្ខាសាលាពិគ្រោះយោបល់ស្តីពី និរន្តរភាព និងការរៀបចំស្ថាប័ននៃភាពជាដៃគូត្រៀមរៀបចំនៃកម្ពុជា» ក្រោមអធិបតីភាព លោកស្រី រ៉ូនីលដា តំណាងមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ( ADPC ) និងមានការអញ្ជេីញចូលរួមពី តំណាងអង្គការ​ CHF និងមន្រ្តីពាក់ព័ន្ធនានា​ ប្រមាណ៣០រូប។

គោលបំណងនៃកម្មវិធី៖
១. ពិភាក្សា និងកែលម្អគំរូនិរន្តរភាព
២. ប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ
៣. បង្កើតភាពជាម្ចាស់ និងការយល់ព្រមរួម៕