FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ទទួលគណៈប្រតិភូកីឡាបាលទាត់ក្លឹបព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមប្រកួតទល់នឹង Al Kuwait SC នៅក្នុងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

09-05-2026 17:49

(ភ្នំពេញ)៖ លោក សៀវ ម៉ាប់ ទីប្រឹក្សាអមដោយលោក សុស សុវណ្ណនី លេខាធិការទី១ តំណាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត បានទទួលគណៈប្រតិភូកីឡាបាលទាត់ក្លឹបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ដែលទៅដល់រដ្ឋកូវ៉ែត នៅថ្ងៃទី០៨ ខៃឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣០ រសៀល (ម៉ោងនៅរដ្ឋកូវ៉ែត) ដើម្បីត្រៀមចូលរួមប្រកួតទល់នឹង Al Kuwait SC របស់រដ្ឋកូវ៉ែត នៅក្នុងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩៖១៥ យប់ (ម៉ោងនៅរដ្ឋកូវ៉ែត) នៅពហុកីឡាដ្ឋាន Jaber Al-Ahmad International នៃទឹកដីរដ្ឋកូវ៉ែត។

នេះជាលើកទី២ ហើយ ដែលព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនេះ បន្ទាប់រដូវកាលមុន ទទួលបានត្រឹមជើងឯករង៕