FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បន្ដយុទ្ធនាការចុះត្រួតពិនិត្យ និងស្វែងរកទីតាំងដែលសង្ស័យលួចលាក់ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា «Scams Online»

09-05-2026 17:24

(ត្បូងឃ្មុំ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ ដែលមានចូលរួមទាំងមន្ដ្រីនគរបាល និងមន្ដ្រីអាវុធហត្ថក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត នៅថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាល ចំហរត្រួតពិនិត្យ នៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល ដើម្បីបន្តស្វែងរកជនបរទេស ស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ធ្វើការលួចលាក់ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា «Scams Online»។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រោមការដឹកនាំផ្ទាល់ របស់ ប៉ែន កុសល្យ ដោយមានការសម្របសម្រួល ពីតំណាង អយ្យការ អមសាលាដំបូងខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្តអនុវត្តដូចភ្លៀងរលឹម ចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យ នៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល ដើម្បីបន្ត ស្វែងរកជនបរទេស ស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ធ្វើការលួចលាក់ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា «Scams Online»។

ជាលទ្ធផល បានត្រួតពិនិត្យ ផ្ទះសំណាក់ ចំនួន៣ទីតាំង ស្មើនឹង ៥៧បន្ទប់ ពុំមានជនជាតិបរទេសស្នាក់នៅដោយខុសច្បាប់ និងសម្ភារៈពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។

កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យស្វែងរកទីតាំង ដែលមានការសង្ស័យលួចលាក់ ប្រព្រឹត្តបទល្មើស នឹងការរស់នៅប្រមូលផ្តុំខុសច្បាប់ ទាំង០៧ ក្រុងស្រុកក្នុងភូមិសាស្ត្រខេត្ត៕