EV Zone មុខងារបង្ហាញទីតាំងសាកឡាន EV របស់កម្មវិធី Fresh AI ឥឡូវនេះមានដល់ ២៤២ទីតាំងហើយ!
09-05-2026 16:29
(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃ Fresh AI បាននិងកំពុងក្លាយជាមិត្តរួមដំណើរមិនអាចខ្វះបានសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។ តាមរយៈមុខងារ EV Zone បច្ចុប្បន្នចំនួនស្ថានីយសាកថ្មបានកើនឡើងរហូតដល់ ២៤២ទីតាំងហើយ ដែលជាមុខងារជិតស្និទ្ធបំផុតផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការធ្វើដំណើរគ្រប់ទិសទីដោយគ្មានកង្វល់ក្នុងការស្វែងរកទីតាំងសាកឡានអស់លោកអ្នក។
ទាញយកកម្មវិធី Fresh AI ឥឡូវនេះ ដើម្បីបទពិសោធន៍បើកបរគ្មានដែនកំណត់ ជាមួយមុខងារដ៏ឆ្លាតវៃ EV Zone នឹងជួយនាំផ្លូវលោកអ្នកទៅកាន់ស្ថានីយសាកថ្មដែលនៅជិតបំផុត ផ្តល់ការសន្សំសំចៃពេលវេលា និងបង្កើនភាពជឿជាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបៃតងក្នុងដៃអ្នក។
ជាមួយគ្នានេះក្រុមការងារ Fresh AI បើកទទួលការសហការជាមួយម្ចាស់ស្ថានីយសាកថ្ម និងក្រុមហ៊ុននានា ក្នុងការដាក់បញ្ចូលទីតាំងបន្ថែមក្នុងមុខងារ EV Zone ជាគោលដៅពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
សូមទាក់ទងដាក់បញ្ចូលទីតាំងតាមរយៈបណ្តាញទំនាក់ទំនង (CoolApp) Tel៖ 078 818 080 !
Please Download:
https://freshai.com.kh/download
