FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូវិនិយោគិនចិន ចូលជួបមន្ត្រីជាន់ខ្ពស់ CDC ចង់វិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ នៅរាជធានីភ្នំពេញ

08-05-2026 11:40

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាប្រតិភូវិនិយោគិនចិន ដឹកនំាដោយលោកស្រី លី ហួយ ឈាន (Li Hui Qian)។

លោកស្រីមានបំណងវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោងបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិធីស៊ី ជីនពីង តាមរូបភាព BOT។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានជម្រាបជូនលោកស្រីថា គម្រោងនេះជាគម្រោងល្អ ព្រោះអាចកាត់បន្ថយការកកស្ទះចរាចរ, កាត់បន្ថយពេលវេលា, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយផ្សែងពុល ដែលបណ្តាលមកពីការកកស្ទះ។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើសុំឱ្យលោកស្រីធ្វើការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។

លោកអគ្គលេខាធិការក៏បានពន្យល់ពីតួនាទី និងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងបានលើកទឹកចិត្តឱ្យលោកស្រីគិតគូរបណ្តាក់ទុនវិនិយោគ ក្នុងវិស័យកម្មន្តសាល ដើម្បីផលិតនាំចេញ ក៏ដូចបម្រើទីផ្សារក្នុងស្រុក៕