បណ្ឌិតសេដ្ឋកិច្ចមួយរូប អង្កេតឃើញកំហុសនៃការប្រើប្រាស់សញ្ញាក្បៀស(,) របៀបខ្មែរ និងស្នើឲ្យសរសេរឲ្យត្រូវ (Video inside)
07-05-2026 22:17
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងនាមជាសមាជិក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអង្កេតឃើញពីកំហុសនៃការប្រើប្រាស់សញ្ញាក្បៀស (,) របស់អ្នកសរសេរសព្វថ្ងៃ និងស្នើឲ្យប្រើប្រាស់វាឲ្យបានត្រឹមត្រូវតាមរបៀបខ្មែរ។
ថ្លែងបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រី បានលើកឧទាហរណ៍ថា របៀបសរសេរលេខខ្មែរ ខុសពីបរទេស។ បើសរសេរ «១,០០០US$» អានថា មួយដុល្លារអាម៉េរិក តែបើសរសេរ «១ ០០០US$» អានថា មួយពាន់ដុល្លារអាម៉េរិក ព្រោះសំណេរបែបខ្មែរ លេខនៅពីក្រោយសញ្ញាក្បៀស គឺស្មើនឹងសូន្យ។
លោកស្រីក៏បានណែនាំមហាជន ឲ្យទៅមើលឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី ដោយសារក្រសួងនិងស្ថាប័ននេះសុទ្ធតែបានពិភាក្សាជាមួយនឹងក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីប្រើប្រាស់៕
ខាងក្រោមនេះជាវិដេអូ៖
