លោកបណ្ឌិត យង់ ពៅ៖ អាស៊ាន កំពុងតាមដានភាពស្មោះត្រង់របស់ថៃ បន្ទាប់ពីប្ដេជ្ញាចិត្តក្នុងជំនួបត្រីភាគីហ្វីលីពីន-កម្ពុជា-ថៃ
07-05-2026 20:50
(ភ្នំពេញ)៖ បន្ទាប់ពីតាមដានសន្និសីទសារព័ត៌មាន «ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន» លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នេះគឺជាកិច្ចសន្ទនាដ៏សំខាន់ដែលប្រជាពលរដ្ឋកម្ពុជា ចង់បាននៅក្នុងក្របខណ្ឌអាស៊ាន ដែលជាអង្គការអន្តរជាតិក្នុងតំបន់ ដែលមានកម្ពុជា និងថៃជាសមាជិកដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News។
បន្ទាប់ពីបានស្ដាប់ការថ្លែងរបស់ថ្នាក់ដឹកនាំទាំង៣ លោកបណ្ឌិត យង់ ពៅ បានមើលឃើញថា នៅពេលនេះមិនមែនតែប្រទេសកម្ពុជានោះទេ ដែលឃ្លាំមើលការតាំងចិត្តរបស់ភាគីថៃ ក្នុងការដោះស្រាយភាពតានតឹងបញ្ហាព្រំដែនជាមួយកម្ពុជា ប៉ុន្តែគឺអាស៊ានទាំងមូល ដែលនឹងពិនិត្យ តាមដានបន្តទៀតចំពោះការប្ដេជ្ញាចិត្តរបស់លោក អានុទិន នាយករដ្ឋមន្រ្តីនៃប្រទេសថៃ ដែលបានថ្លែងជាសារធារណៈនៅក្នុង សន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត យង់ ពៅ ដូចតទៅ៖




